ព្រះត្រៃបិដក ភាគ ០៩

 [​២៩១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​ជា​កម្ម​ប្រកបដោយ​ធម៌​ផង​ ​ជា​កម្ម​ប្រកបដោយ​វិន័យ​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​ល្អ​ផង​ ​ប្រកបដោយ​អង្គ៣​ ​គឺ​កម្ម​ដែល​ធ្វើ​ ​ក្នុង​ទី​ចំពោះមុខ១​ ​សួរ​ហើយ​ទើប​ធ្វើ១​ ​ធ្វើតាម​ពាក្យ​ប្តេជ្ញា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​ជា​កម្ម​ប្រកបដោយ​ធម៌​ផង​ ​ជា​កម្ម​ប្រកបដោយ​វិន័យ​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​ល្អ​ផង​ ​ប្រកបដោយ​អង្គ៣នេះឯង​។​
 [​២៩២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​ជា​កម្ម​ប្រកបដោយ​ធម៌​ផង​ ​ប្រកបដោយ​វិន័យ​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​ល្អ​ផង​ ​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ដែល​ធ្វើ​ដោយមាន​អាបត្តិ១​ ​ធ្វើ​ដោយ​អាបត្តិ​ ​ជា​ទេសនាគាមិនី១​ ​ធ្វើ​ដោយ​អាបត្តិ​ ​ដែល​មិនទាន់​សំដែង១​។​បេ​។​
 [​២៩៣​]​ ​អង្គ៣ដទៃទៀត​។​បេ​។​ ​គឺ​កម្ម​ដែល​ចោទ​ហើយ​ ​ទើប​ធ្វើ១​ ​រំលឹក​ហើយ​ ​ទើប​ធ្វើ១​ ​លើក​អាបត្តិ​ឡើង​ហើយ​ ​ទើប​ធ្វើ១​។​បេ​។​
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 636798002378761366
ទៅកាន់ទំព័រ៖