ព្រះត្រៃបិដក ភាគ ០៩

 [​៣០៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​ភិក្ខុ​ពោល​តិះដៀល​ព្រះពុទ្ធ១​ ​ពោល​តិះដៀល​ព្រះធម៌១​ ​ពោល​តិះដៀល​ព្រះសង្ឃ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣នេះឯង​។​
 [​៣០៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​ ​ដល់​ភិក្ខុ៣ពួក​ ​គឺ​ភិក្ខុ​ជា​អ្នកធ្វើការ​បង្កហេតុ​ ​ជា​អ្នកធ្វើការ​ជម្លោះ​ ​ជា​អ្នកធ្វើ​សេចក្តី​ទាស់ទែង​ ​ជា​អ្នកធ្វើ​តិរច្ឆានកថា​ ​ជា​អ្នកធ្វើ​អធិករណ​ក្នុង​សង្ឃ​ពួក១​ ​ល្ងង់​ ​មិន​ឆ្លាស​ ​ច្រើន​ដោយ​អាបត្តិ​ ​មិន​មានការ​កំណត់​អាបត្តិ​ពួក១​ ​នៅ​ច្រឡូកច្រឡំ​ ​ដោយ​គ្រហស្ថ​ ​ដោយ​ការ​ច្រឡូកច្រឡំ​មិន​សមគួរ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​ ​ដល់​ភិក្ខុ៣ពួក​នេះឯង​។
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 636798003918219418
ទៅកាន់ទំព័រ៖