ព្រះត្រៃបិដក ភាគ ០៩

 [​៣១០​]​ ​គ្រានោះ​ ​សង្ឃ​បាន​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​គឺ​មិន​ឲ្យ​បរិភោគ​រួម​ ​ជាមួយនឹង​សង្ឃ​ ​ដល់​អរិ​ដ្ឋ​ភិក្ខុ​ ​ដែល​ជា​កូន​ ​នៃ​ត្រកូល​អ្នកសម្លាប់​ត្មាត​។​ ​អរិ​ដ្ឋ​ភិក្ខុ​នោះ​ ​លុះ​សង្ឃ​បាន​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ហើយ​ ​ក៏​សឹក​ចេញទៅ​។​ ​ពួក​ភិក្ខុ​ទាំងឡាយ​ឯណា​ ​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​អរិ​ដ្ឋ​ភិក្ខុ​ ​ជា​កូន​នៃ​ត្រកូល​អ្នកសម្លាប់​ត្មាត​ ​សង្ឃ​បាន​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​មិន​គួរ​នឹង​សឹក​សោះ​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​
 ​[​៣១១​]​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​សួរ​បញ្ជាក់​ពួក​ភិក្ខុ​ ​ក្នុង​ពេលនោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឮថា​ ​អរិ​ដ្ឋ​ភិក្ខុ​ ​ជា​កូន​នៃ​ត្រកូល​អ្នកសម្លាប់​ត្មាត​ ​សង្ឃ​បាន​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​ហើយក៏​សឹក​ចេញទៅ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មោឃបុរស​នោះ​ ​ដែល​សង្ឃ​បាន​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 636798005055514468
ទៅកាន់ទំព័រ៖