ព្រះត្រៃបិដក ភាគ ០៩
មិនសមគួរនឹងសឹកទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំពួកជន ដែលមិនទាន់ជ្រះថ្លា ឲ្យជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់តិះដៀលហើយ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរសង្ឃរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិដ៏អាក្រក់។
[៣១២] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនគប្បីរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ គឺភិក្ខុឲ្យឧបសម្បទា១ ឲ្យនិស្ស័យ១ ឲ្យសាមណេរបម្រើខ្លួន១ ទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ បើទុកជាសង្ឃសន្មតរួចហើយ ក៏នៅតែប្រដៅពួកភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គទាំង៥នេះទេ។
[៣១៣] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ
ID: 636798005418985257
ទៅកាន់ទំព័រ៖