ព្រះត្រៃបិដក ភាគ ០៩

 [​៣១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៨​ ​គឺ​ភិក្ខុ​មិន​ហាម​ឧបោសថ​ ​ដល់​ភិក្ខុ​ជា​បកត​ត្ត១​ ​មិន​ហាម​បវារណា១​ ​មិន​ធ្វើជា​អ្នកមាន​មាត់ពាក្យ​ ​(​ក្នុង​អធិករណ​នោះ​)​១​ ​មិន​ទទួល​នាទី​ជាធំ​ក្នុង​វត្ត១​ ​មិន​ឲ្យ​ធ្វើ​ឱកាស​ ​(​ដើម្បី​ចោទ​)​១​ ​មិន​ចោទ១​ ​មិន​រំលឹក១​ ​មិន​ប្រកប​ពួក​ភិក្ខុ​ ​(​ឲ្យ​ឈ្លោះ​)​ ​នឹង​ពួក​ភិក្ខុ​ផងគ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះ​ទិដ្ឋិ​អាក្រក់​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៨នេះឯង​។​

​ចប់​អង្គ​មាន​ចំនួន១៨​ ​ដែល​សង្ឃ​ត្រូវ​រម្ងាប់​ក្នុង​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះ​ទិដ្ឋិ​អាក្រក់​ចេញ​។


 [​៣១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧក្ខេ​បនី​យក​ម្ម​នោះ​ ​សង្ឃ​ត្រូវ​រម្ងាប់​យ៉ាងនេះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​សង្ឃ​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះ​ទិដ្ឋិ​អាក្រក់​ចេញ​នោះ​ ​ត្រូវ​ចូល​ទៅ​រក​សង្ឃ​ ​ហើយ​ធ្វើ​ឧត្តរាសង្គ​ ​ឆៀង​ស្មា​ម្ខាង​ ​សំពះ​បាទា​ ​របស់​ភិក្ខុ​ចាស់​ទាំងឡាយ​ ​ហើយ​អង្គុយច្រហោង​ ​
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636798006620964007
ទៅកាន់ទំព័រ៖