ព្រះត្រៃបិដក ភាគ ០៩

 [​៣២១​]​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ទ្រង់​ត្រាស់​សួរ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​ពួក​ភិក្ខុ​អ្នក​នៅ​បរិវាស​ ​ត្រេកអរ​នឹង​អភិវាទន​កម្ម​ ​បច្ចុ​ដ្ឋាន​កម្ម​ ​អញ្ជលិកម្ម​ ​សាមីចិកម្ម​ ​ការ​នាំ​អាសន​មក​ឲ្យ​ ​ការ​នាំ​ទីដេក​មក​ឲ្យ​ ​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​ទ្រជើង​ ​វត្ថុ​សម្រាប់​ជូត​ជើង​ ​ការ​ទទួល​បាត្រ​ ​និង​ចីវរ​ ​ការ​ដុសក្អែល​ ​ក្នុង​វេលា​ងូតទឹក​ ​របស់​ភិក្ខុ​ជា​បកត​ត្ត​ទាំងឡាយ​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​បន្ទោស​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​អ្នក​នៅ​បរិវាស​ ​មិនសមបើ​ ​នឹង​ត្រេកអរ​នឹង​អភិវាទន​កម្ម​ ​បច្ចុ​ដ្ឋាន​កម្ម​ ​អញ្ជលិកម្ម​ ​សាមីចិកម្ម​ ​ការ​នាំ​អាសន​មក​ឲ្យ​ ​ការ​នាំ​ទីដេក​មក​ឲ្យ​ ​ទឹក​សម្រាប់​លាង​ជើង​ ​តាំង​សម្រាប់​ទ្រជើង​ ​វត្ថុ​សម្រាប់​ជូត​ជើង​ ​ការ​ទទួល​បាត្រ​ ​និង​ចីវរ​ ​ការ​ដុសក្អែល​ ​ក្នុង​វេលា​ងូតទឹក​ ​របស់​ភិក្ខុ​ជា​បកត​ត្ត​ទាំងឡាយ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនមែន​នាំឲ្យកើត​សេចក្តី​ជ្រះថ្លា​ ​ដល់​ជន​ទាំងឡាយ​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​ ​ឬ​នាំ​ពួក​ជន​ ​ដែល​ជ្រះថ្លា​ហើយ​ ​ឲ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទេ​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​រួចហើយ​ ​ទើប​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​អ្នក​នៅ​បរិវាស​ ​មិន​ត្រូវ​ត្រេកអរ​នឹង​អភិវាទន​កម្ម​ ​បច្ចុ​ដ្ឋាន​កម្ម​
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636798011484862206
ទៅកាន់ទំព័រ៖