ព្រះត្រៃបិដក ភាគ ០៩

ឬ​អនាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អនាវាស​ ​ដែល​មាន​ភិក្ខុ​បាន​ ​គឺ​អនាវាស​ណា​ ​ដែល​មាន​ភិក្ខុ​មាន​សំវាស​ស្មើគ្នា​ ​ហើយ​ដឹង​ថា​ ​អនាវាស​ណា​ ​អាត្មាអញ​អាច​នឹង​ទៅ​ ​(​ឲ្យ​ទាន់​)​ ​ក្នុងថ្ងៃនេះ​បាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បារិ​វាសិក​ភិក្ខុ​ ​ត្រូវ​ចេញ​ចាក​អាវាស​ ​ឬ​អនាវាស​ ​ដែល​មាន​ភិក្ខុ​ ​ទៅកាន់​អាវាស​ ​ឬ​អនាវាស​ ​ដែល​មាន​ភិក្ខុ​បាន​ ​គឺ​អាវាស​ ​ឬ​អនាវាស​ណា​ ​ដែល​មាន​ភិក្ខុ​មាន​សំវាស​ស្មើគ្នា​ ​ហើយ​ដឹង​ថា​ ​អាវាស​ ​ឬ​អនាវាស​ណា​ ​អាត្មាអញ​អាច​នឹង​ទៅ​ ​(​ឲ្យ​ទាន់​)​ ​ក្នុងថ្ងៃនេះ​បាន​។​
 ​[​៣២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បារិ​វាសិក​ភិក្ខុ​ ​មិន​ត្រូវ​នៅក្នុង​អាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ​ ​មិន​ត្រូវ​នៅក្នុង​អនាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ​ ​មិន​ត្រូវ​នៅក្នុង​អាវាស​ ​ឬ​អនាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ​ ​ជាមួយនឹង​ភិក្ខុ​ជា​បកត​ត្ត​ទេ​ ​ឃើញ​ភិក្ខុ​ជា​បកត​ត្ត​ហើយ​ ​ត្រូវ​ក្រោក​ចាក​អាសនៈ​ ​ត្រូវ​និមន្ត​ភិក្ខុ​ ​ជា​បកត​ត្ត​ ​ដោយ​អាសនៈ​ ​(​របស់​ខ្លួន​)​ ​មិន​ត្រូវ​អង្គុយ​លើ​អាសនៈ​មួយ​ ​ជាមួយនឹង​ភិក្ខុ​ជា​បកត​ត្ត​ ​កាលបើ​ភិក្ខុ​ជា​បកត​ត្ត​ ​អង្គុយ​លើ​អាសនៈ​ទាប​ ​មិន​ត្រូវ​អង្គុយ​លើ​អាសនៈ​ខ្ពស់​ ​កាលបើ​ភិក្ខុ​ជា​បកត​ត្ត​អង្គុយ​លើ​ផែនដី​ ​មិន​ត្រូវ​អង្គុយ​លើ​អាសនៈ​ ​មិន​ត្រូវ​ចង្ក្រម​ ​ក្នុង​ទី​ចង្ក្រម​មួយ​ ​(​ជាមួយនឹង​ភិក្ខុ​ជា​បកត​ត្ត​)​ ​កាលបើ​ភិក្ខុ​ជា​បកត​ត្ត​ចង្ក្រម​ ​ក្នុង​ទី​ចង្ក្រម​ទាប​ ​មិន​ត្រូវ​ចង្ក្រម​ ​ក្នុង​ទី​ចង្ក្រម​ខ្ពស់​ ​កាលបើ​ភិក្ខុ​ជា​បកត​ត្ត​ ​ចង្ក្រម​លើ​ផែនដី​ ​មិន​ត្រូវ​ចង្ក្រម​ក្នុង​ទី​ចង្ក្រម​ឡើយ​។​
ថយ | ទំព័រទី ២១០ | បន្ទាប់
ID: 636798019577765093
ទៅកាន់ទំព័រ៖