ព្រះត្រៃបិដក ភាគ ០៩
ច្រហោង ផ្គងអញ្ជលីឡើង ហើយនិយាយយ៉ាងនេះថា ខ្ញុំសូមដាក់បរិវាស។ បរិវាសឈ្មោះថា ភិក្ខុដាក់ហើយ។ ថាខ្ញុំសូមដាក់វត្ត។ បរិវាស បានឈ្មោះថា ភិក្ខុដាក់ហើយដែរ។
[៣៣៣] សម័យនោះឯង ភិក្ខុទាំងឡាយ ចេញពីក្រុងសាវត្ថី ហើយចៀសចេញ ទៅក្នុងទីនោះៗ។ ពួកបារិវាសិកភិក្ខុ អាចនឹងជម្រះបរិវាសបាន។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យសមាទានបរិវាស។ ម្នាលភិក្ខុទាំងឡាយ ឯបរិវាសនោះ ភិក្ខុត្រូវសមាទានយ៉ាងនេះ។ បារិវាសិកភិក្ខុនោះ ត្រូវចូលទៅរកភិក្ខុមួយរូប ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយនិយាយយ៉ាងនេះថា ខ្ញុំសូមសមាទានបរិវាស។ បរិវាស បានឈ្មោះថា ភិក្ខុសមាទានហើយ។ ថាខ្ញុំសូមសមាទាននូវវត្ត។ បរិវាស បានឈ្មោះថា ភិក្ខុសមាទានហើយដែរ។
ចប់បារិវាសិកវត្ត។
ID: 636798021285892792
ទៅកាន់ទំព័រ៖