ព្រះត្រៃបិដក ភាគ ០៩
បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ជាគំរប់ពីរដងទៀត ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។
[៣៧៩] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ឧទាយិភិក្ខុនោះ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគួរឲ្យ
ID: 636798034379641712
ទៅកាន់ទំព័រ៖