ព្រះត្រៃបិដក ភាគ ០៩
ឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយសំពះបាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ហើយពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ខ្ញុំនោះ បានសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ បានសន្សំមានត្តរួចហើយ ឥឡូវ មកសូមអព្ភានកម្ម នឹងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ខ្ញុំនោះ សូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ខ្ញុំនោះ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ បានសន្សំមានត្តរួចហើយ មកសូមអព្ភានកម្ម នឹងសង្ឃ ជាគំរប់ពីរដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកទេ ខ្ញុំនោះ បានសូមមានត្ត ៦រាត្រី នឹងសង្ឃ
ID: 636798042135245307
ទៅកាន់ទំព័រ៖