ព្រះត្រៃបិដក ភាគ ០៩
ហើយបិទបាំងទុក១ថ្ងៃ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចទៅ។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យឯកាហបរិវាស (បរិវាស១ថ្ងៃ) ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបានបិទបាំងទុក១ថ្ងៃចុះ។
[៣៨៤] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយសំពះបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១ថ្ងៃ បពិត្រព្រះសង្ឃដ៏ចំរើន ឥឡូវ ខ្ញុំនោះ មកសូមឯកាហបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១ថ្ងៃ។ (ឧទាយិភិក្ខុនោះ) ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។
[៣៨៥] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះ
ID: 636798043327123479
ទៅកាន់ទំព័រ៖