ព្រះត្រៃបិដក ភាគ ០៩

សូម​ឯ​កា​ហប​រិ​វាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​បិទបាំង​ទុក១ថ្ងៃ​។​ ​សង្ឃ​ក៏បាន​ឲ្យ​ឯ​កា​ហប​រិ​វាស​ ​ដល់​ខ្ញុំ​នោះ​ ​ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​បិទបាំង​ទុក១ថ្ងៃហើយ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​នោះ​ ​បាន​នៅ​បរិវាស​រួចហើយ​ ​មក​សូម​មានត្ត​ ​៦រាត្រី​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​បិទបាំង​ទុក១ថ្ងៃ​។​ ​(​ឧទាយិ​ភិក្ខុ​នោះ​)​ ​ត្រូវ​សូម​ជា​គំរប់​ពីរ​ដង​ផង​ ​ត្រូវ​សូម​ជា​គំរប់​បីដង​ផង​។​
 ​[​៣៨៨​]​ ​ភិក្ខុ​អ្នក​ឆ្លាស​ ​ប្រតិពល​ត្រូវ​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​ឧទាយិ​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ហើយ​បិទបាំង​ទុក១ថ្ងៃ​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​មក​សូម​ឯ​កា​ហប​រិ​វាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​បិទបាំង​ទុក១ថ្ងៃ​។​ ​សង្ឃ​ក៏បាន​ឲ្យ​ឯ​កា​ហប​រិ​វាស​ ​ដល់​ឧទាយិ​ភិក្ខុ​ ​ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​បិទបាំង​ទុក១ថ្ងៃ​។​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​នៅ​បរិវាស​រួចហើយ​ ​ឥឡូវ​ ​មក​សូម​មានត្ត​ ​៦រាត្រី​ ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 636798044516881529
ទៅកាន់ទំព័រ៖