ព្រះត្រៃបិដក ភាគ ០៩

ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​បិទបាំង​ទុក៥ថ្ងៃ​។​ ​(​ឧទាយិ​ភិក្ខុ​នោះ​)​ ​ត្រូវ​សូម​ជា​គំរប់​ពីរ​ដង​ផង​ ​ត្រូវ​សូម​ជា​គំរប់​បីដង​ផង​។​
 [​៣៩៤​]​ ​ភិក្ខុ​អ្នក​ឆ្លាស​ ​ប្រតិពល​ ​ត្រូវ​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​ឧទាយិ​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ហើយ​បិទបាំង​ទុក៥ថ្ងៃ​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​មក​សូម​បញ្ចា​ហប​រិ​វាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​បិទបាំង​ទុក៥ថ្ងៃ​។​ ​បើ​កម្ម​មានកាល​គួរ​ ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​គួរឲ្យ​បញ្ចា​ហប​រិ​វាស​ ​ដល់​ឧទាយិ​ភិក្ខុ​ ​ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​បិទបាំង​ទុក៥ថ្ងៃ​ចុះ​។​ ​នេះ​ជា​ពាក្យ​ផ្តៀង​សង្ឃ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​ឧទាយិ​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ហើយ​បិទបាំង​ទុក៥ថ្ងៃ​ ​ឧទាយិ​ភិក្ខុ​នោះ​ ​បាន​មក​សូម​បញ្ចា​ហប​រិ​វាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ឈ្មោះ​សញ្ចេ​ត​និក​សុក្ក​វិស​ដ្ឋិ​ ​ដែល​បិទបាំង​ទុក៥ថ្ងៃ​។​ ​សង្ឃ​ក៏​ឲ្យ​បញ្ចា​ហប​រិ​វាស​ ​ដល់​ឧទាយិ​ភិក្ខុ​ ​
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 636798047371984832
ទៅកាន់ទំព័រ៖