ព្រះត្រៃបិដក ភាគ ០៩
ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ (ឧទាយិភិក្ខុនោះ) ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។
[៣៩៧] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបិទបាំងទុកទេ ទើបឧទាយិភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគួរទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។
ID: 636798048432035463
ទៅកាន់ទំព័រ៖