ព្រះត្រៃបិដក ភាគ ០៩
ខ្ញុំនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក សង្ឃក៏បានទាញខ្ញុំនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក ខ្ញុំនោះ បាននៅបរិវាសរួចហើយ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចតទៅទៀត។ ភិក្ខុទាំងនោះ បាននាំយកសេចក្តីនុ៎ះ ទៅក្រាបបង្គំទូលព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូរឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិទាំង៣ចុះ។
[៤០២] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឲ្យឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង រួចសំពះបាទាភិក្ខុចាស់ទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ។ ខ្ញុំនោះ បានសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ខ្ញុំនោះ ចំពោះអាបត្តិ១
ID: 636798051300709542
ទៅកាន់ទំព័រ៖