ព្រះត្រៃបិដក ភាគ ០៩
រឹងរឹតតែកើតធំទូលាយឡើងទៀត។ លំដាប់នោះ ភិក្ខុទាំងអម្បាលនោះ ក៏យកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះមានព្រះភាគ។
[២] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយសួរចំពោះភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បានឮថា បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុទាំងឡាយ ជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ក្នុងសង្ឃ ដោយខ្លួនឯង ហើយចូលទៅរកពួកភិក្ខុដទៃ ដែលជាអ្នកបង្កហេតុ បង្កជម្លោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ ក្នុងសង្ឃដូចគ្នាដែរ ហើយនិយាយយ៉ាងនេះថា លោកដ៏មានអាយុទាំងឡាយ មិនត្រូវឲ្យភិក្ខុនុ៎ះផ្ចាលផ្ចាញ់ពួកលោកបានទេ ចូរលោករាល់គ្នា ប្រឹងជជែកឲ្យពេញទំហឹងចុះ ព្រោះពួកលោកសុទ្ធតែជាអ្នកប្រាជ្ញ ជាអ្នកវាងវៃ ជាពហុស្សូត ហើយជាអ្នកអង់អាចជាងភិក្ខុនោះ ម្យ៉ាងទៀត ពួកលោក ចូរកុំខ្លាចភិក្ខុនោះឲ្យសោះ ព្រោះពួកយើងរាល់គ្នា ក៏ជាបក្ខពួករបស់លោកទាំងឡាយ។ ព្រោះហេតុនោះ ការបង្កហេតុទាំងឡាយ ដែលមិនទាន់កើតឡើង ក៏កើតឡើង ការបង្កហេតុទាំងឡាយ ដែលកើតឡើងហើយ ក៏រឹងរឹតតែកើតធំទូលាយឡើងទៀត ពិតមែនឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។ ព្រះសព្វញ្ញូពុទ្ធមានព្រះភាគ ទ្រង់តិះដៀលថា
ID: 636797428401514511
ទៅកាន់ទំព័រ៖