ព្រះត្រៃបិដក ភាគ ០៩
[៤២០] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ ឧទាយិភិក្ខុនោះ បានសូមបក្ខបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ។ សង្ឃក៏បានឲ្យបក្ខបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ។ ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ សូមការទាញមកដាក់មូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ
ID: 636798069940645685
ទៅកាន់ទំព័រ៖