ព្រះត្រៃបិដក ភាគ ០៩
ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃទាញខ្ញុំនោះមកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ មកសូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ និងចំពោះអាបត្តិខាងដើម។ ឧទាយិភិក្ខុគប្បីសូមជាគំរប់ពីរដងផង គប្បីសូមជាគំរប់បីដងផង។
[៤២២] ភិក្ខុអ្នកឆ្លាស ប្រតិពល គប្បីផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ ឧទាយិភិក្ខុនោះ បានសូមបក្ខបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ។ សង្ឃក៏បានឲ្យបក្ខបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ។ ឧទាយិភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ
ID: 636798070771753222
ទៅកាន់ទំព័រ៖