ព្រះត្រៃបិដក ភាគ ០៩
[៤២៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ។បេ។ បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ បាននៅបរិវាសរួចហើយ ឥឡូវ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិទាំង៣។ ឧទាយិភិក្ខុនោះ ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។
[៤២៨] ភិក្ខុអ្នកឆ្លាស ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ។បេ។ ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ ឥឡូវ មកសូមមានត្ត ៦រាត្រី នឹងសង្ឃ ចំពោះអាបត្តិទាំង៣។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃត្រូវឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិទាំង៣ចុះ។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ។បេ។
ID: 636798072389475750
ទៅកាន់ទំព័រ៖