ព្រះត្រៃបិដក ភាគ ០៩
ការឲ្យមានត្តនោះ គាប់ចិត្តដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
[៤៣៧] ឧទាយិភិក្ខុនោះ បានសន្សំមានត្តរួចហើយ ក៏ប្រាប់ដល់ពួកភិក្ខុថា ម្នាលអាវុសោ ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក១បក្ខ។បេ។ ខ្ញុំនោះ សន្សំមានត្តរួចហើយ តើខ្ញុំត្រូវប្រតិបត្តិដូចម្តេចទៀត។ ភិក្ខុទាំងនោះ ក៏នាំយកសេចក្តីនុ៎ះ ក្រាបបង្គំទូលព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ ចូរសង្ឃធ្វើអព្ភានកម្ម ដល់ឧទាយិភិក្ខុចុះ។
[៤៣៨] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យអព្ភានកម្មយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវឧទាយិភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង ថ្វាយបង្គំបាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក១បក្ខ ខ្ញុំនោះ សូមបក្ខបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំង
ID: 636798073955105299
ទៅកាន់ទំព័រ៖