ព្រះត្រៃបិដក ភាគ ០៩

 [​៤៤០​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​អាបត្តិ១​ ​បិទបាំង​ទុក១ថ្ងៃ​ ​អាបត្តិ១​ ​បិទបាំង​ទុក២ថ្ងៃ​ ​អាបត្តិ១​ ​បិទបាំង​ទុក៣ថ្ងៃ​ ​អាបត្តិ១​ ​បិទបាំង​ទុក៤ថ្ងៃ​ ​អាបត្តិ១​ ​បិទបាំង​ទុក៥ថ្ងៃ​ ​អាបត្តិ១​ ​បិទបាំង​ទុក៦ថ្ងៃ​ ​អាបត្តិ១​ ​បិទបាំង​ទុក៧ថ្ងៃ​ ​អាបត្តិ១​ ​បិទបាំង​ទុក៨ថ្ងៃ​ ​អាបត្តិ១​ ​បិទបាំង​ទុក៩ថ្ងៃ​ ​អាបត្តិ១​ ​បិទបាំង​ទុក១០ថ្ងៃ​។​ ​ភិក្ខុ​នោះ​ ​បាន​ប្រាប់​ដល់​ភិក្ខុ​ផងគ្នា​ថា​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​អាបត្តិ១​ ​បិទបាំង​ទុក១ថ្ងៃ​។​បេ​។​ ​អាបត្តិ១​ ​បិទបាំង​ទុក១០ថ្ងៃ​ ​តើ​ខ្ញុំ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​នាំ​យក​សេចក្តី​នុ៎ះ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​បណ្តា​អាបត្តិ​ទាំងនោះ​ ​អាបត្តិ​ណា​ ​ដែល​ភិក្ខុ​នោះ​បិទបាំង​ទុក១០ថ្ងៃ​ ​សង្ឃ​ចូរ​ឲ្យ​សមោធាន​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​តាម​ដម្លៃ​(​១​)​ ​អាបត្តិ​នោះ​។​
 [​៤៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវឲ្យ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​នោះ​ ​ចូល​ទៅ​រក​សង្ឃ​ ​ហើយ​ធ្វើ​ឧត្តរាសង្គ​
​(​១​)​ ​គឺ​តាម​ចំនួន​ថ្ងៃ​ ​ដែល​បិទ​ក្រោយបង្អស់​ ​។​
ថយ | ទំព័រទី ៣៣៦ | បន្ទាប់
ID: 636798076685501469
ទៅកាន់ទំព័រ៖