ព្រះត្រៃបិដក ភាគ ០៩
ខ្ញុំពោលសេចក្តីនេះ ជាគំរប់បីដងផង។បេ។ បណ្តាអាបត្តិទាំងនោះ ពួកអាបត្តិណា ដែលភិក្ខុនោះ បិទបាំងទុកយូរជាងអាបត្តិទាំងអស់ សង្ឃបានឲ្យសមោធានបរិវាស ដល់ភិក្ខុ ឈ្មោះដូច្នេះ តាមដម្លៃអាបត្តិទាំងនោះ ការឲ្យសមោធានបរិវាសនោះ គាប់ចិត្តដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំសេចក្តីនេះទុក ដោយអាការស្ងៀមយ៉ាងនេះ។
[៤៤៦] សម័យនោះឯង ភិក្ខុ១រូបត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស (បរិវាស២ខែ) នឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ ក៏បានសូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ១ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត) ថា អាត្មាអញ
ID: 636798078536177321
ទៅកាន់ទំព័រ៖