ព្រះត្រៃបិដក ភាគ ០៩

 [​៤៤៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវឲ្យ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​នោះ​ ​ចូល​ទៅ​រក​សង្ឃ​ ​ហើយ​ធ្វើ​ឧត្តរាសង្គ​ ​ឆៀង​ស្មា​ម្ខាង​។​បេ​។​ ​រួច​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ទុក២ខែ​ ​ខ្ញុំ​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ទុក២ខែ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​សូម​ទ្វេ​មាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ដែល​បិទបាំង​ទុក២ខែ​ ​ខ្ញុំ​នោះ​ ​ក៏បាន​សូម​ទ្វេ​មាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​ ​ដែល​បិទបាំង​ទុក២ខែ​ ​សង្ឃ​ក៏បាន​ឲ្យ​ទ្វេ​មាស​បរិវាស​ ​ដល់​ខ្ញុំ​នោះ​ ​ចំពោះ​អាបត្តិ១​ ​ដែល​បិទបាំង​ទុក២ខែ​ ​កាលដែល​ខ្ញុំ​នោះ​ ​កំពុង​នៅ​បរិវាស​ ​ក៏​មាន​សេចក្តី​ខ្មាសបាប​ចុះ​ស៊ុប​ ​(​ក្នុងចិត្ត​)​ ​ថា​ ​អាត្មាអញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ទុក២ខែ​ ​ខ្ញុំ​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ទុក២ខែ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​សូម​ទ្វេ​មាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ១​
ថយ | ទំព័រទី ៣៤៥ | បន្ទាប់
ID: 636798079330612761
ទៅកាន់ទំព័រ៖