ព្រះត្រៃបិដក ភាគ ០៩
កំពុងនៅបរិវាស ក៏មានសេចក្តីខ្មាសបាបចុះស៊ុប (ក្នុងចិត្ត)ថា បើដូច្នោះ មានតែអាត្មាអញ សូមទ្វេមាសបរិវាស នឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ សង្ឃក៏បានឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ១ទៀត ដែលបិទបាំងទុក២ខែ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ នៅបរិវាស២ខែ ព្រោះអាស្រ័យអាបត្តិនោះ។
[៤៥០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ (ភិក្ខុនោះ) ដឹងអាបត្តិ១ មិនដឹងអាបត្តិ១។ ភិក្ខុនោះដឹងអាបត្តិណា ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិនោះ ដែលបិទបាំងទុក២ខែ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែដឹងអាបត្តិ១ទៀត។ ភិក្ខុនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ
ID: 636798108227935593
ទៅកាន់ទំព័រ៖