ព្រះត្រៃបិដក ភាគ ០៩

សង្ឃ​ក៏បាន​ឲ្យ​ទ្វេ​មាស​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​អាបត្តិ​ទាំងនោះ​ ​ដែល​បិទបាំង​ទុក២ខែ​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​នេះ​ ​ត្រូវអាបត្តិ​ទាំងនោះ​ ​ឥឡូវ​ ​ភិក្ខុ​នេះ​ ​នៅ​បរិវាស​ ​ចំពោះ​អាបត្តិ​ទាំងនោះ​។​ ​ភិក្ខុ​នោះ​ ​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​អាបត្តិ​ណា​ ​ដែល​ភិក្ខុ​គ្មាន​សេចក្តី​សង្ស័យ​ ​ហើយ​បិទបាំង​ទុក​ ​ការ​ឲ្យ​បរិវាស​ ​ចំពោះ​អាបត្តិ​នោះ​ ​ឈ្មោះថា​ ​ប្រកបដោយ​ធម៌​ ​ដុះឡើង​តាម​សភាវធម៌​ ​ម្នាល​អាវុសោ​ ​ម្យ៉ាងទៀត​ ​អាបត្តិ​ណា​ ​ដែល​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​ ​ហើយ​បិទបាំង​ទុក​ ​ការ​ឲ្យ​បរិវាស​ ​ចំពោះ​អាបត្តិ​នោះ​ ​ឈ្មោះថា​ ​មិន​ប្រកបដោយ​ធម៌​ ​មិនបាន​ដុះឡើង​ ​ព្រោះ​មិន​ត្រូវ​តាម​សភាវធម៌​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​គួរ​ដល់​មានត្ត​ ​ចំពោះ​អាបត្តិ​នេះឯង​។​
 [​៤៥៦​]​ ​សម័យ​នោះ​ ​ភិក្ខុ១រូប​ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ទុក២ខែ​។​ ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ទុក២ខែ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​សូម​ឯកមាស​បរិវាស​ ​(​បរិវាស១ខែ​)​ ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​ភិក្ខុ​នោះ​ ​ក៏​សូម​ឯកមាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​សង្ឃ​ក៏បាន​ឲ្យ​ឯកមាស​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​កាល​ភិក្ខុ​នោះ​ ​កំពុង​នៅ​បរិវាស​ ​ក៏​មាន​សេចក្តី​ខ្មាស
ថយ | ទំព័រទី ៣៥៩ | បន្ទាប់
ID: 636798110766310780
ទៅកាន់ទំព័រ៖