ព្រះត្រៃបិដក ភាគ ០៩

 [​៤៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ទុក២ខែ​។​ ​ភិក្ខុ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​បាន​ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ទុក២ខែ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​សូម​ឯកមាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​ភិក្ខុ​នោះ​ ​ក៏​សូម​ឯកមាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​សង្ឃ​ក៏​ឲ្យ​ឯកមាស​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​។​ ​កាល​ភិក្ខុ​នោះ​ ​កំពុង​នៅ​បរិវាស​ ​មាន​សេចក្តី​ខ្មាសបាប​ ​ចុះ​ស៊ុប​ ​(​ក្នុងចិត្ត​)​ថា​ ​អាត្មាអញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ទុក២ខែ​ ​អាត្មាអញ​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អាត្មាអញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស២​ ​ហើយ​បិទបាំង​ទុក២ខែ​ ​បើ​ដូច្នោះ​ ​គួរតែ​អាត្មាអញ​ ​សូម​ឯកមាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​ ​អាត្មាអញ​នោះ​ ​ក៏បាន​សូម​ឯកមាស​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​ ​សង្ឃ​ក៏បាន​ឲ្យ​ឯកមាស​បរិវាស​ ​ដល់​អាត្មាអញ​នោះ​ ​ចំពោះ​អាបត្តិ​ទាំង២​ ​ដែល​បិទបាំង​ទុក២ខែ​ ​
ថយ | ទំព័រទី ៣៦៧ | បន្ទាប់
ID: 636798119701561847
ទៅកាន់ទំព័រ៖