ព្រះត្រៃបិដក ភាគ ០៩

ធ្វើ​ចំពោះមុខ១​ ​កម្ម​ដែល​សាកសួរ​ហើយ​ទើប​ធ្វើ១​ ​កម្ម​ដែល​ធ្វើតាម​ពាក្យ​ប្តេជ្ញា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​ធម្មកម្ម​ផង​ ​ជា​វិនយកម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ ​ដោយ​ល្អ​ផង​ ​ប្រកបដោយ​អង្គ៣នេះឯង​។​
 ​[​៥៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​ធម្មកម្ម​ផង​ ​ជា​វិនយកម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​ល្អ​ផង​ ​ប្រកបដោយ​ ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ដែល​ធ្វើតាម​អាបត្តិ១​ ​កម្ម​ដែល​ធ្វើ​ ​ដោយ​អាបត្តិ​ជា​ទេសនាគាមិនី១​ ​កម្ម​ដែល​ធ្វើ​ ​ដោយ​អ​ទេ​សិតា​បត្តិ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​ធម្មកម្ម​ផង​ ​ជា​វិនយកម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ ​ដោយ​ល្អ​ផង​ ​ប្រកបដោយ​ ​អង្គ៣នេះឯង​។​
 ​[​៥៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​ធម្មកម្ម​ផង​ ​ជា​វិនយកម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​ល្អ​ផង​ ​ប្រកបដោយ​ ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ដែល​ចោទ​ហើយ​ ​ទើប​ធ្វើ១​ ​កម្ម​ដែល​រំលឹក​ហើយ​ ​ទើប​ធ្វើ១​ ​កម្ម​ដែល​លើក​អាបត្តិ​ឡើង​ហើយ​ ​ទើប​ធ្វើ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​ធម្មកម្ម​ផង​ ​ជា​វិនយកម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ ​ដោយ​ល្អ​ផង​ ​ប្រកបដោយ​ ​អង្គ៣នេះឯង​។​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636797442556199372
ទៅកាន់ទំព័រ៖