ព្រះត្រៃបិដក ភាគ ០៩
ភិក្ខុជាបណ្ឌិតនោះ ក៏ពោលយ៉ាងនេះថា នែអាវុសោ ខែណា ដែលភិក្ខុដឹង ហើយបិទបាំងទុក ការឲ្យបរិវាស១ខែនោះ ឈ្មោះថាប្រកបដោយធម៌ ក៏ដុះឡើងតាមសភាវធម៌ នែអាវុសោ ម្យ៉ាងទៀត ខែណា ដែលភិក្ខុមិនដឹង ហើយបិទបាំងទុក ការឲ្យបរិវាស១ខែនោះ ឈ្មោះថា មិនប្រកបដោយធម៌ មិនដុះឡើង ព្រោះមិនត្រូវតាមសភាវធម៌ នែអាវុសោ ភិក្ខុគួរដល់មានត្ត តែ១ខែនេះឯង។
[៤៦៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេស២ ហើយបិទបាំងទុក២ខែ តែខែ១ ភិក្ខុនោះរលឹកឃើញ ហើយបិទបាំងទុក ខែ១ទៀត ភិក្ខុនោះ រលឹកមិនឃើញ ហើយបិទបាំងទុក។ ភិក្ខុនោះ ក៏សូមទ្វេមាសបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ សង្ឃក៏ឲ្យទ្វេមាសបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំង២ ដែលបិទបាំងទុក២ខែ។ កាលភិក្ខុនោះ កំពុងនៅបរិវាស ក៏ស្រាប់តែមានភិក្ខុដទៃ ជាពហុស្សុត ចេះចាំក្នុងគម្ពីរនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត ឆ្លៀវឆ្លាស មានប្រាជ្ញា មានសេចក្តីខ្មាសបាប មានសេចក្តីរអែង មានការប្រាថ្នានូវសិក្ខា បានមកដល់។ ភិក្ខុជាបណ្ឌិតនោះ ក៏សួរយ៉ាងនេះថា នែអាវុសោ ភិក្ខុនេះ ត្រូវអាបត្តិអ្វី ភិក្ខុនេះ នៅបរិវាស ចំពោះអាបត្តិអ្វី។ ភិក្ខុទាំងនោះ ឆ្លើយយ៉ាងនេះថា នែ
ID: 636798121929349269
ទៅកាន់ទំព័រ៖