ព្រះត្រៃបិដក ភាគ ០៩

 [​៤៦៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវឲ្យ​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​នោះ​ ​ចូល​ទៅ​រក​សង្ឃ​ ​ហើយ​ធ្វើ​ឧត្តរាសង្គ​ ​ឆៀង​ស្មា​ម្ខាង​ ​សំពះ​បាទា​ភិក្ខុ​ចាស់​ទាំងឡាយ​ ​រួច​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​ហើយ​មិនដឹង​ទី​កំណត់​អាបត្តិ​ ​ទាំង​មិនដឹង​ទី​កំណត់​រាត្រី​ ​រលឹក​មិនឃើញ​ទី​កំណត់​អាបត្តិ​ ​ទាំង​រលឹក​មិនឃើញ​ទី​កំណត់​រាត្រី​ ​មាន​សេចក្តី​សង្ស័យ​ ​ក្នុង​ទី​កំណត់​អាបត្តិ​ ​ទាំង​មាន​សេចក្តី​សង្ស័យ​ ​ក្នុង​ទី​កំណត់​រាត្រី​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​នោះ​ ​សូម​សុទ្ធ​ន្ត​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំងនោះ​។​ ​ភិក្ខុ​នោះ​ ​ត្រូវ​សូម​ជា​គំរប់​ពីរ​ដង​ផង​ ​ត្រូវ​សូម​ជា​គំរប់​បីដង​ផង​។​
 [​៤៦៨​]​ ​ត្រូវ​ភិក្ខុ​អ្នក​ឆ្លាស​ ​ប្រតិពល​ ​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​ដ្បិត​ភិក្ខុ​នេះ​ ​មានឈ្មោះ​ដូច្នេះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​ហើយ​មិនដឹង​ទី​កំណត់​អាបត្តិ​ ​ទាំង​មិនដឹង​ទី​កំណត់​រាត្រី​ ​រលឹក​មិនឃើញ​ទី​កំណត់​អាបត្តិ​ ​ទាំង​រលឹក​មិនឃើញ​ទី​កំណត់​រាត្រី​ ​មាន​សេចក្តី​សង្ស័យ​ ​ក្នុង​ទី​កំណត់​អាបត្តិ​ ​ទាំង​មាន​សេចក្តី​សង្ស័យ​ ​ក្នុង​ទី​កំណត់​រាត្រី​ ​ភិក្ខុ​នោះ​ ​ក៏​សូម​សុទ្ធ​ន្ត​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំងនោះ​។​ ​បើ​
ថយ | ទំព័រទី ៣៧៧ | បន្ទាប់
ID: 636798123710571149
ទៅកាន់ទំព័រ៖