ព្រះត្រៃបិដក ភាគ ០៩
[៤៧៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយក៏ទៅជាមនុស្សឆ្កួត។ ម្នាលភិក្ខុទាំងឡាយ ឯបរិវាសរបស់ភិក្ខុដែលឆ្កួត មិនបានលូតលាស់ឡើងទេ។ បើភិក្ខុនោះ បាត់ឆ្កួតទៅវិញហើយ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ ឯបរិវាសដែលសល់ ភិក្ខុនោះ ត្រូវនៅទៀតចុះ។
[៤៧៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយក៏មានចិត្តរវើរវាយ។ ម្នាលភិក្ខុទាំងឡាយ ឯបរិវាសរបស់ភិក្ខុ ដែលមានចិត្តរវើរវាយ មិនបានលូតលាស់ឡើងទេ។ បើភិក្ខុនោះ បាត់រវើរវាយចិត្តទៅវិញហើយ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុនោះ បាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ ឯបរិវាសដែលសល់ ភិក្ខុនោះ ត្រូវនៅទៀតចុះ។
[៤៧៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយក៏មានទុក្ខវេទនាគ្របសង្កត់។ ម្នាលភិក្ខុទាំងឡាយ បរិវាសរបស់ភិក្ខុ ដែលមានទុក្ខវេទនាគ្របសង្កត់ មិនបានលូតលាស់ឡើងទេ។
ID: 636798125992321658
ទៅកាន់ទំព័រ៖