ព្រះត្រៃបិដក ភាគ ០៩
[៤៨២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់មានត្តហើយ ក៏ត្រឡប់សឹកទៅវិញ។ ម្នាលភិក្ខុទាំងឡាយ ការឲ្យមានត្ត ដល់បុគ្គលដែលសឹកចេញ មិនបានលូតលាស់ឡើងទេ។ បើបុគ្គលនោះ ត្រឡប់មកបួសវិញ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ សង្ឃត្រូវឲ្យមានត្ត ដល់ភិក្ខុនោះចុះ។
[៤៨៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់មានត្តហើយ ក៏ប្តេជ្ញាខ្លួនជាសាមណេរវិញ។បេ។ ត្រឡប់ទៅជាឆ្កួត។បេ។ ត្រឡប់ទៅជាមានចិត្តរវើរវាយ។បេ។ ត្រឡប់ជាមានទុក្ខវេទនាគ្របសង្កត់។បេ។ សង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ។បេ។ សង្ឃលើកវត្ត ព្រោះមិនបានសំដែងអាបត្តិ។បេ។ សង្ឃលើកវត្ត ព្រោះមិនបានលះបង់ទិដ្ឋិលាមកចេញ។ ម្នាលភិក្ខុទាំងឡាយ ការឲ្យមានត្ត ដល់ភិក្ខុ ដែលសង្ឃលើកវត្ត មិនបានលូតលាស់ឡើងទេ។ បើភិក្ខុនោះ សង្ឃបានធ្វើឱសារណកម្មវិញហើយ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។
ID: 636798127785444218
ទៅកាន់ទំព័រ៖