ព្រះត្រៃបិដក ភាគ ០៩

 [​៥០៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ដល់​អព្ភានកម្ម​ ​ហើយ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​ក្នុង​ចន្លោះ​ ​មាន​ចំនួន​គួរ​រាប់​បាន​ខ្លះ​ ​រាប់​មិនបាន​ខ្លះ​ ​តែ​បិទបាំង​ទុក​ខ្លះ​ ​មិន​បិទបាំង​ទុក​ខ្លះ​។​ ​សង្ឃ​ត្រូវ​ទាញ​ភិក្ខុ​នោះ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​រួចហើយ​ត្រូវឲ្យ​សមោធាន​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​អាបត្តិ​ ​ដែល​ខ្លួន​បិទបាំង​ទុក​ប៉ុន្មាន​ថ្ងៃ​ ​និង​ចំពោះ​អាបត្តិ​ខាងដើម​។​

​ចប់​វារ​ចំនួន១៦​។​


 [​៥០៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​តែ​មិនបាន​បិទបាំង​ទុក​ ​ក៏​សឹក​ចេញទៅ​។​ ​បុគ្គល​នោះ​ ​ត្រឡប់​មក​បួស​វិញ​ ​ហើយក៏​មិនបាន​បិទបាំង​អាបត្តិ​ទាំងនោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវឲ្យ​មានត្ត​ ​ដល់​ភិក្ខុ​នោះ​តែម្តង​ចុះ​។​
 [​៥០៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​តែ​មិនបាន​បិទបាំង​ទុក​ ​ក៏​សឹក​ចេញទៅ​។​ ​បុគ្គល​នោះ​ ​ត្រឡប់​មក​បួស​វិញ​ ​ហើយក៏​បិទបាំង​អាបត្តិ​ទាំងនោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវឲ្យ​បរិវាស​ ​ចំពោះ​កង​អាបត្តិ​ ​ដែល​ភិក្ខុ​បិទបាំង​ទុក​ខាងក្រោយ​ប៉ុន្មាន​ថ្ងៃ​ ​ហើយ​សឹម​ឲ្យ​មានត្ត​ ​ដល់​ភិក្ខុ​នោះ​។​
ថយ | ទំព័រទី ៣៩៦ | បន្ទាប់
ID: 636798154396496284
ទៅកាន់ទំព័រ៖