ព្រះត្រៃបិដក ភាគ ០៩

 ​[​៦៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​ធម្មកម្ម​ផង​ ​ជា​វិនយកម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​ល្អ​ផង​ ​ប្រកបដោយ​ ​អង្គ៣ដទៃទៀត​ ​គឺ​កម្ម​ដែល​លើក​អាបត្តិ​ឡើង​ ​ហើយ​ទើប​ធ្វើ១​ ​កម្ម​ដែល​ធ្វើ​ត្រូវ​តាម​ធម៌១​ ​កម្ម​ដែល​ធ្វើ​ដោយ​ការព្រមព្រៀង​គ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​យស្ស​កម្ម​ ​ជា​ធម្មកម្ម​ផង​ ​ជា​វិនយកម្ម​ផង​ ​ជា​កម្ម​ដែល​រម្ងាប់​ដោយ​ល្អ​ផង​ ​ប្រកបដោយ​អង្គ៣នេះឯង​។​

​ចប់​ ​និ​យស្ស​កម្ម​មាន​ចំនួន១២ក្នុង​ធម្មកម្ម​។​


 [​៦៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣​ ​គឺ​ភិក្ខុ​ជា​អ្នកបង្កហេតុ​ ​បង្កជម្លោះ​ ​បង្ក​វិវាទ​ ​បង្ក​តិរច្ឆានកថា​ ​បង្ក​អធិករណ៍​ក្នុង​សង្ឃ១​ ​ជា​ភិក្ខុ​ល្ងង់​ ​មិន​ឆ្លាស​ ​មាន​អាបត្តិ​ច្រើន​ ​មិន​មានការ​កំណត់​អាបត្តិ១​ ​ជា​ភិក្ខុ​នៅ​ច្រឡូកច្រឡំ​ដោយ​គ្រហស្ថ​ ​ដោយ​ការ​ច្រឡូកច្រឡំ​មិន​សមគួរ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​ ​អង្គ៣នេះឯង​។​ ​
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 636797444161910193
ទៅកាន់ទំព័រ៖