ព្រះត្រៃបិដក ភាគ ០៩
[៥៥១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងប្រព្រឹត្តមានត្ត។បេ។
[៥៥២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់អព្ភានកម្ម ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែមិនបានបិទបាំងទុក ហើយសឹកចេញទៅ។បេ។ យើងបានសំដែង អំពីភិក្ខុដែលនៅបរិវាស ឲ្យពិស្តារហើយយ៉ាងណា ចំណែកភិក្ខុដែលគួរដល់មានត្ត ប្រព្រឹត្តមាន្ត និងគួរដល់អព្ភាន បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនោះចុះ។
[៥៥៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់អព្ភាន ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែមិនបានបិទបាំងទុក ហើយប្តេជ្ញាខ្លួនជាសាមណេរ។បេ។ ត្រឡប់ទៅជាឆ្កួត។បេ។ ត្រឡប់ជាមានចិត្តរវើរវាយ។បេ។ ត្រឡប់ជាមានទុក្ខវេទនាគ្របសង្កត់។បេ។ អាបត្តិទាំងនោះ ភិក្ខុនោះ បិទបាំងខ្លះ មិនបានបិទបាំងខ្លះ។បេ។ ស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ។បេ។ រលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ។បេ។ មិនសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ មិនសង្ស័យក្នុងពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះ
ID: 636798164778320090
ទៅកាន់ទំព័រ៖