ព្រះត្រៃបិដក ភាគ ០៩
ទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងទុកពួកអាបត្តិនោះទៀត ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ តែបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៥៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួនគួរនឹងរាប់បាន ហើយមិនបានបិទបាំងទុក ក៏សឹកចេញទៅ។បេ។ មានចំនួនគួររាប់មិនបាន ហើយមិនបានបិទបាំងទុក ក៏សឹកចេញទៅ។បេ។ ជាអាបត្តិមានឈ្មោះតែមួយ ហើយមិនបានបិទបាំងទុក ក៏សឹកចេញទៅ។បេ។ ជាអាបត្តិមានឈ្មោះផ្សេងគ្នា ហើយមិនបានបិទបាំងទុក ក៏សឹកចេញទៅ។បេ។ ជាអាបត្តិ មានចំណែកស្មើគ្នា ហើយមិនបានបិទបាំងទុក ក៏សឹកចេញទៅ។បេ។ ជាអាបត្តិ មានចំណែកខុសគ្នា ហើយមិនបានបិទបាំងទុក ក៏សឹកចេញទៅ។បេ។ ជាអាបត្តិ ដែលកំណត់បាន (មិនច្រឡូកច្រឡំ) ហើយមិនបានបិទបាំងទុក ក៏សឹកចេញទៅ។បេ។ ជាអាបត្តិ ដែលច្រឡូកច្រឡំគ្នា ហើយមិនបានបិទបាំងទុក ក៏សឹកចេញទៅ។បេ។
ID: 636798165447788381
ទៅកាន់ទំព័រ៖