ព្រះត្រៃបិដក ភាគ ០៩

 [​៥៥៥​]​ ​មាន​ភិក្ខុ​ពីរ​រូប​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ភិក្ខុ​ទាំងនោះ​យល់ឃើញ​អាបត្តិ​សង្ឃាទិសេស​ ​ថា​ជា​អាបត្តិ​សង្ឃាទិសេស​មែន​ ​តែ​ភិក្ខុ​មួយ​រូប​បិទបាំង​ទុក​ ​ភិក្ខុ​មួយ​រូប​ ​មិនបាន​បិទបាំង​ទុក​។​ ​ភិក្ខុ​ណា​បិទបាំង​ទុក​ ​ត្រូវ​វិនយ​ធរ​ ​ឲ្យ​ភិក្ខុ​នោះ​សំដែង​អាបត្តិ​ទុក្កដ​ចេញ​។​ ​ម្យ៉ាងទៀត​ ​សង្ឃ​ត្រូវឲ្យ​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​កង​អាបត្តិ​ដែល​បិទបាំង​ទុក​ ​ប៉ុន្មាន​ថ្ងៃ​ ​ហើយ​សឹម​ឲ្យ​មានត្ត​ ​ដល់​ភិក្ខុ​ទាំងពីរ​រូប​ចុះ​។​
 [​៥៥៦​]​ ​មាន​ភិក្ខុ​ពីរ​រូប​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​សង្ស័យ​ក្នុង​អាបត្តិ​សង្ឃាទិសេស​ ​តែ​ភិក្ខុ១រូប​បិទបាំង​ទុក​ ​ភិក្ខុ១រូប​ ​មិនបាន​បិទបាំង​ទុក​។​ ​ភិក្ខុ​ណា​បិទបាំង​ទុក​ ​ត្រូវ​វិនយ​ធរ​ ​ឲ្យ​ភិក្ខុ​នោះ​សំដែង​អាបត្តិ​ទុក្កដ​ចេញ​។​ ​ម្យ៉ាងទៀត​ ​សង្ឃ​ត្រូវឲ្យ​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​កង​អាបត្តិ​ ​ដែល​បិទបាំង​ទុក​ ​ប៉ុន្មាន​ថ្ងៃ​ ​ហើយ​សឹម​ឲ្យ​មានត្ត​ ​ដល់​ភិក្ខុ​ទាំងពីរ​រូប​ចុះ​។​
 [​៥៥៧​]​ ​មាន​ភិក្ខុ​ពីរ​រូប​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​យល់ឃើញ​ក្នុង​អាបត្តិ​សង្ឃាទិសេស​ ​ថា​ជា​អាបត្តិ​ច្រឡូកច្រឡំ​(​១​)​ ​គ្នា​ ​តែ​ភិក្ខុ១រូប​បិទបាំង​ទុក​ ​ភិក្ខុ១រូប​ ​មិនបាន​បិទបាំង​ទុក​។​ ​ភិក្ខុ​ណា​
​(​១​)​ ​អាបត្តិ​សង្ឃាទិសេស​ ​ដែល​ច្រឡូកច្រឡំ​ ​ដោយ​លហុកាបត្តិ​ ​មាន​ថុល្លច្ច័យ​ជាដើម​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ៤២៨ | បន្ទាប់
ID: 636798166000640003
ទៅកាន់ទំព័រ៖