ព្រះត្រៃបិដក ភាគ ០៩
មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ត្រូវតាមធម៌ តែឲ្យមានត្តមិនត្រូវតាមធម៌ ធ្វើអព្ភាន ក៏មិនត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មិនបរិសុទ្ធ ចាកអាបត្តិទាំងនោះឡើយ។
ចប់វារ៩ នៃការមិនបរិសុទ្ធិ ដោយមូលាបត្តិ។
[៥៧៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ។បេ។ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនរាប់បាន តែមិនបានបិទបាំងទុក។បេ។ មានចំនួនគួររាប់បាន ហើយបិទបាំងទុក។បេ។ មានចំនួនគួររាប់បាន តែបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះ
ID: 636798170130766232
ទៅកាន់ទំព័រ៖