ព្រះត្រៃបិដក ភាគ ០៩

ចេញ​ចាក​កម្ម​ ​ឥឡូវ​មក​សូម​ការ​រម្ងាប់​និ​យស្ស​កម្ម​។​ ​សង្ឃ​រម្ងាប់​ ​និ​យស្ស​កម្ម​ ​របស់​សេយ្យ​សក​ភិក្ខុ​។​ ​ការ​រម្ងាប់​និ​យស្ស​កម្ម​ ​របស់​សេយ្យ​សក​ភិក្ខុ​ ​សមគួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ត្រូវ​ស្ងៀម​ ​មិន​សមគួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ត្រូវ​និយាយឡើង​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​ជា​គំរប់​ពីរ​ដង​ផង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​សេយ្យ​សក​ភិក្ខុ​នេះ​ ​ដែល​សង្ឃ​ធ្វើ​និ​យស្ស​កម្ម​ហើយ​ ​បាន​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​រលាស់ខ្លួន​ចេញ​ចាក​កម្ម​ ​មក​សូម​ការ​រម្ងាប់​និ​យស្ស​កម្ម​។​ ​សង្ឃ​រម្ងាប់​និ​យស្ស​កម្ម​របស់​សេយ្យ​សក​ភិក្ខុ​។​ ​ការ​រម្ងាប់​និ​យស្ស​កម្ម​របស់​សេយ្យ​សក​ភិក្ខុ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ត្រូវ​ស្ងៀម​ ​មិន​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​អាយុ​អង្គ​នោះ​ត្រូវ​និយាយឡើង​។​ ​ខ្ញុំ​ប្រកាស​សេចក្តី​នេះ​ ​ជា​គំរប់​បីដង​ផង​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​សេយ្យ​សក​ភិក្ខុ​នេះ​ ​ដែល​សង្ឃ​បាន​ធ្វើ​និ​យស្ស​កម្ម​ហើយ​ ​បាន​ប្រព្រឹត្ត​វត្ត​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​គួរ​ដល់​កិរិយា​រលាស់ខ្លួន​ចេញ​ចាក​កម្ម​ ​មក​សូម​ការ​រម្ងាប់​និ​យស្ស​កម្ម​។​ ​សង្ឃ​រម្ងាប់​និ​យស្ស​កម្ម​របស់​សេយ្យ​សក​ភិក្ខុ​។​ ​ការ​រម្ងាប់​និ​យស្ស​កម្ម​ ​របស់​សេយ្យ​សក​ភិក្ខុ​ ​គួរ​ដល់​លោក​ដ៏​មាន​អាយុ​អង្គ​ណា​ ​លោក​ដ៏​មាន​
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 636797446935283064
ទៅកាន់ទំព័រ៖