ព្រះត្រៃបិដក ភាគ ០៩

(​ឲ្យ​ចេញ​)​ ​ចាក​កិ​ដា​គិរិ​ជនបទ​ ​ដូចម្តេច​បាន​ ​ព្រោះ​ភិក្ខុ​ទាំងនោះ​ ​សុទ្ធតែ​ជា​មនុស្ស​កាច​ ​រឹងរូស​ណាស់​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​សារីបុត្ត​មោគ្គល្លាន​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ទៅជាមួយ​នឹង​ពួក​ភិក្ខុ​ច្រើន​រូប​ចុះ​។​ ​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​ទទួល​ព្រះបន្ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​
 ​[​៨៨​]​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​បព្វាជនីយ​កម្ម​នេះ​ ​សង្ឃ​ត្រូវ​ធ្វើ​យ៉ាងនេះ​។​ ​ត្រូវ​ចោទ​ភិក្ខុ​ឈ្មោះ​អស្ស​ជិ​ ​និង​ភិក្ខុ​ឈ្មោះ​បុន​ព្វ​សុក​ជាមុន​ ​លុះ​ចោទ​ហើយ​ ​ត្រូវ​រំលឹក​ ​លុះ​រំលឹក​ហើយ​ ​ត្រូវលើ​ក​អាបត្តិ​ឡើង​ ​លុះ​លើក​អាបត្តិ​ឡើង​ហើយ​ ​ភិក្ខុ​ដែល​ឆ្លាស​ប្រតិពល​ ​ត្រូវ​ផ្តៀង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​(​ដ្បិត​)​ ​ភិក្ខុ​ឈ្មោះ​អស្ស​ជិ​ ​និង​ភិក្ខុ​ឈ្មោះ​បុន​ព្វ​សុក​នេះ​ ​ជា​អ្នក​ទ្រុស្ត​ត្រកូល​ ​ជា​អ្នកមាន​មារយាទ​អាក្រក់​ ​មារយាទ​អាក្រក់​របស់​ភិក្ខុ​ទាំងនេះ​ ​គេ​ក៏បាន​ឃើញ​ ​បានឮ​ ​ទាំង​ពួក​ត្រកូល​ដែល​ភិក្ខុ​ទាំងនេះ​ទ្រុស្ត​ហើយ​ ​គេ​ក៏បាន​ឃើញ​ ​បានឮ​ដែរ​។​ ​បើ​បព្វាជនីយ​កម្ម​ ​មានកាល​គួរ​ដល់​សង្ឃ​ហើយ​ ​សង្ឃ​ត្រូវ​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ឈ្មោះ​អស្ស​ជិ​ ​និង​ភិក្ខុ​ឈ្មោះ​បុន​ព្វ​សុក​ ​(​ឲ្យ​ចេញ​)​ ​ពី​កិ​ដា​គិរិ​ជនបទ​ថា​ ​ភិក្ខុ​ឈ្មោះ​អស្ស​ជិ​ ​និង​ភិក្ខុ​ឈ្មោះ​បុន​ព្វ​សុក​ ​មិន​ត្រូវ​នៅក្នុង​កិ​ដា​គិរិ​ជនបទ​ទេ​។​ ​នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636797885905219461
ទៅកាន់ទំព័រ៖