ព្រះត្រៃបិដក ភាគ ០៩

តិះដៀល​ព្រះពុទ្ធ១​ ​ពោល​ពាក្យ​តិះដៀល​ព្រះធម៌១​ ​ពោល​ពាក្យ​តិះដៀល​ព្រះសង្ឃ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣នេះឯង​។​ ​
 [​១០៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​ភិក្ខុ​ប្រកបដោយ​ការ​ល្បែង​តាម​កាយទ្វារ​ ​ប្រកបដោយ​ការ​ល្បែង​តាម​វចីទ្វារ១​ ​ប្រកបដោយ​ការ​ល្បែង​តាម​កាយទ្វារ​ ​និង​វចីទ្វារ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣នេះឯង​។​ ​
 [​១០៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​គប្បី​ធ្វើ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​ភិក្ខុ​ប្រកបដោយ​អនាចារ​ផ្លូវកាយ​(​១​)​១​ ​ប្រកបដោយ​អនាចារ​ផ្លូវ​វាចា១​ ​ប្រកបដោយ​
​(​១​)​ ​ការ​ល្មើស​នឹង​សិក្ខាបទ​ ​ដែល​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ ​ក្នុង​កាយទ្វារ​ ​ហៅថា​ ​អនាចារ​ផ្លូវកាយ​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 636797889999473639
ទៅកាន់ទំព័រ៖