ព្រះត្រៃបិដក ភាគ ០៩

លំអៀង​ ​ដោយ​សេចក្តី​ខ្លាច​ ​ហើយ​ភិក្ខុ​ទាំងនោះ​ ​ចេញទៅ​ខ្លះ​ ​សឹក​ទៅ​ខ្លះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​ ​មិនជា​ទី​ជ្រះថ្លា​ដល់​ពួក​ជន​ ​ដែល​មិនទាន់​ជ្រះថ្លា​ទេ​។​បេ​។​ ​លុះ​ទ្រង់​បន្ទោស​ហើយ​ ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​រួច​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​សង្ឃ​ចូរ​រម្ងាប់​បព្វាជនីយ​កម្ម​ចេញ​។​
 [​១២២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​បព្វាជនីយ​កម្ម​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥​ ​គឺ​ភិក្ខុ​ឲ្យ​ឧបសម្បទា១​ ​ឲ្យ​និស្ស័យ១​ ​ឲ្យ​សាមណេរ​បម្រើ​ខ្លួន១​ ​ទទួលការ​សន្មតិ​ខ្លួន​ជា​អ្នក​ប្រដៅ​ភិក្ខុនី១​ ​សង្ឃ​សន្មត​ឲ្យហើយ​ ​ទៅ​ប្រដៅ​ពួក​ភិក្ខុនី១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​ ​អង្គ៥នេះ​ទេ​។​ ​
 ​[​១២៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​គឺ​ភិក្ខុ​ ​ដែល​សង្ឃ​បាន​ធ្វើ​ ​បព្វាជនីយ​កម្ម​ ​ព្រោះ​អាបត្តិ​ណា​ហើយ​ ​ត្រឡប់​ត្រូវអាបត្តិ​នោះ​ទៀត១​ ​ឬ​អាបត្តិ​ដទៃ​ ​ដែល​ប្រហែលគ្នា​ ​នឹង​អាបត្តិ​មុន​នោះ១​ ​ឬ​អាបត្តិ​ដែល​ធ្ងន់ជាង​អាបត្តិ​មុន​នោះ១​ ​តិះដៀល​កម្ម១​ ​តិះដៀល​ពួក​ភិក្ខុ​អ្នកធ្វើ​កម្ម១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​ ​អង្គ៥នេះ​ទេ​។​ ​
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 636797893616240506
ទៅកាន់ទំព័រ៖