ព្រះត្រៃបិដក ភាគ ០៩

ដទៃ​ ​ដែល​ប្រហែលគ្នា​ ​នឹង​អាបត្តិ​មុន​នោះ១​ ​ឬ​អាបត្តិ​ធ្ងន់ជាង​អាបត្តិ​មុន​នោះ១​ ​មិនបាន​តិះដៀល​កម្ម១​ ​មិនបាន​តិះដៀល​ពួក​ភិក្ខុ​អ្នកធ្វើ​កម្ម១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​ ​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ៥នេះឯង​។​
 [​១២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៨​ ​គឺ​ភិក្ខុ​មិនបាន​ហាម​ ​ឧបោសថ​ ​ដល់​ភិក្ខុ​ជា​បកត​ត្ត១​ ​មិនបាន​ហាម​ ​បវារណា​ ​ដល់​ភិក្ខុ​ជា​បកត​ត្ត១​ ​មិនបាន​ធ្វើជា​អ្នកមាន​មាត់ពាក្យ​ ​(​ក្នុង​អធិករណ​នោះ​)​១​ ​មិនបាន​ទទួល​នាទី​ជាធំ​ក្នុង​វត្ត១​ ​មិន​ឲ្យ​ធ្វើ​ឱកាស​ ​(​ដើម្បី​ចោទ​)​១​ ​មិនបាន​ចោទ​គេ១​ ​មិនបាន​រំលឹក​គេ១​ ​មិនបាន​ប្រកប​ពួក​ភិក្ខុ​ ​(​ឲ្យ​ឈ្លោះ​)​ ​នឹង​ពួក​ភិក្ខុ​ផងគ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​បព្វាជនីយ​កម្ម​ ​ដល់​ភិក្ខុ​ ​ដែល​ប្រកបដោយ​អង្គ​ ​ទាំង៨នេះឯង​។​

​ចប់​ ​វត្ត១៨ដែល​សង្ឃ​ត្រូវ​រម្ងាប់​ក្នុង​ ​បព្វាជនីយ​កម្ម​។​


 [​១២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​បព្វាជនីយ​កម្ម​នោះ​ ​សង្ឃ​ត្រូវ​រម្ងាប់​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​សង្ឃ​បាន​ធ្វើ​ ​បព្វាជនីយ​កម្ម​ហើយ​នោះ​ ​ត្រូវ​ចូល​ទៅ​រក​សង្ឃ​ ​ហើយ​ធ្វើ​សំពត់​ឧត្តរាសង្គ​ ​ឆៀង​ស្មា​ម្ខាង​ ​ថ្វាយបង្គំ​បាទា​ភិក្ខុ​ចាស់​ទាំងឡាយ​ ​ហើយ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ឡើង​ ​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្លួនខ្ញុំ​ ​សង្ឃ​បាន​ធ្វើ​ ​
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 636797894558154380
ទៅកាន់ទំព័រ៖