ព្រះត្រៃបិដក ភាគ ០៩
ឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ ភិក្ខុឈ្មោះនេះ សង្ឃបានធ្វើ បព្វាជនីយកម្មហើយ ព្រមប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម និងប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ចេញចាកកម្ម ឥឡូវ មកសូមការរម្ងាប់ បព្វាជនីយកម្ម។ សង្ឃរម្ងាប់ បព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះនេះ។ ការរម្ងាប់ បព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះនេះ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ គប្បីពោលឡើង។ សង្ឃបានរម្ងាប់ បព្វាជនីយកម្ម ដល់ភិក្ខុឈ្មោះនេះ ការរម្ងាប់ បព្វាជនីយកម្មនេះ គួរដល់សង្ឃ ព្រោះហេតុនោះ ទើបសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
ចប់ បព្វាជនីយកម្មទី៣។
[១២៩] សម័យនោះឯង សុធម្មភិក្ខុដ៏មានអាយុ ជាចៅអាវាស របស់ចិត្តគហបតិ ជិតនគរមច្ឆិកាសណ្ឌ ជាអ្នកប្រកបការកសាង ជាអ្នកមានធុវភត្ត (ជាអ្នកដែលគហបតិទំនុកបម្រុងដោយនិច្ចភត្ត)។ កាលណាចិត្តគហបតិ ត្រូវការនឹងនិមន្តសង្ឃក្តី គណក្តី បុគ្គលក្តី តែមិនទាន់បានប្រាប់ សុធម្មភិក្ខុ (ជាមុន)ហើយ មិនហ៊ាននិមន្តសង្ឃ ឬគណ ឬបុគ្គលឡើយ។ គ្រានោះ
ID: 636797895232232936
ទៅកាន់ទំព័រ៖