ព្រះត្រៃបិដក ភាគ ០៩
ធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។
[១៤២] ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣ដទៃទៀត គឺកម្ម ដែលធ្វើដោយអាបត្តិជាអទេសនាគាមិនី១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១។បេ។
[១៤៣] អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលធ្វើដោយអាបត្តិ ដែលភិក្ខុសំដែងហើយ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្ម។បេ។ ប្រកបដោយអង្គ៣នេះឯង។
[១៤៤] ម្នាលភិក្ខុទាំងឡាយ អង្គ៣ដទៃទៀត។បេ។ គឺកម្មដែលមិនចោទ ហើយស្រាប់តែធ្វើ១ កម្មដែលធ្វើមិនត្រូវតាមធម៌១ កម្មដែលធ្វើដោយពួក១ ម្នាលភិក្ខុទាំងឡាយ បដិសារណីយកម្ម ជាអធម្មកម្មផង ជាអវិនយកម្មផង ជាកម្ម ដែលរម្ងាប់ ដោយអាក្រក់ផង ប្រកបដោយអង្គ៣នេះឯង។
ID: 636797907176086085
ទៅកាន់ទំព័រ៖