ព្រះត្រៃបិដក ភាគ ៩០

កំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ ក្នុង​ទី​នោះ​ឬុ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល កំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ​ក្នុង​ទីណា កំណត់​ដឹង​នូវ​កាមរាគានុស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល កំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ កំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ​ផង កំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ។
 [១៣] បុគ្គល កំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​ទីណា កំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត បុគ្គល កំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ក្នុង​ទីណា កំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ឬ។ មិនមែនទេ។ បុគ្គល កំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​ទីណា (កំណត់​ដឹង) នូវ​ទិ​ដ្ឋានុ​ស័យ។បេ។ កំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល កំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា កំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល កំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​មិនកំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 637826839197669991
ទៅកាន់ទំព័រ៖