ព្រះត្រៃបិដក ភាគ ៩០
មិនកំណត់ដឹងនូវភវរាគានុស័យផង មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង ក្នុងទីទំាងអស់។ បុគ្គលណា មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង ក្នុងទីណា បុគ្គលនោះ មិនកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីនោះឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង មិនកំណត់ដឹងនូវអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ បុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង មិនកំណត់ដឹងនូវអវិជ្ជានុស័យផង ក្នុងទីទំាងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងនូវអវិជ្ជានុស័យ
ID: 637826859970773354
ទៅកាន់ទំព័រ៖