ព្រះត្រៃបិដក ភាគ ៩០
មិនកំណត់ដឹងនូវអវិជ្ជានុស័យផង មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ បុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនកំណត់ដឹងនូវអវិជ្ជានុស័យផង មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង ក្នុងទីទំាងអស់។
[៦៦] បុគ្គលណា មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង នូវភវរាគានុស័យផង ក្នុងទីណា បុគ្គលនោះ មិនកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីនោះឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង នូវភវរាគានុស័យផង ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ
ID: 637826860462830168
ទៅកាន់ទំព័រ៖