ព្រះត្រៃបិដក ភាគ ៩០

តែ​បុគ្គល​នោះ មិនមែន​ជា​មិនកំណត់​ដឹង​នូវ​ទិ​ដ្ឋានុ​ស័យ​ផង នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង ក្នុង​វេទនា ៣ នោះ​ទេ បុគ្គល​នោះ​ឯង មិនកំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ​ផង មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង នូវ​ទិ​ដ្ឋានុ​ស័យ​ផង នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង នូវ​ភវ​រាគានុស័យ​ផង ក្នុង​អប​រិយា​បន្នៈ​នោះ បុគ្គល អ្នក​ព្រមព្រៀង​ដោយ​អនាគាមិមគ្គ​នោះ មិនកំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ​ផង នូវ​កាមរាគានុស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង នូវ​ទិ​ដ្ឋានុ​ស័យ​ផង នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង នូវ​ភវ​រាគានុស័យ​ផង ក្នុង​ទុក្ខវេទនា​នោះ តែ​បុគ្គល​នោះ មិនមែន​ជា​មិនកំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ បុគ្គល​នោះ​ឯង មិនកំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង នូវ​ទិ​ដ្ឋានុ​ស័យ​ផង នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង នូវ​ភវ​រាគានុស័យ​ផង ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​បុគ្គល​នោះ មិនមែន​ជា​មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ
ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 637826860850329552
ទៅកាន់ទំព័រ៖