ព្រះត្រៃបិដក ភាគ ៩០
លះបង់អវិជ្ជានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យឬ។ អើ។
[៦៨] បុគ្គលណា លះបង់បដិឃានុស័យ បុគ្គលនោះ លះបង់មានានុស័យឬ។ អនាគាមិបុគ្គល លះបង់បដិឃានុស័យ តែអនាគាមិបុគ្គលនោះ មិនលះបង់មានានុស័យទេ ព្រះអរហន្ត លះបង់បដិឃានុស័យផង លះបង់មានានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា លះបង់មានានុស័យ បុគ្គលនោះ លះបង់បដិឃានុស័យឬ។ អើ។ បុគ្គលណា លះបង់បដិឃានុស័យ បុគ្គលនោះ (លះបង់) ទិដ្ឋានុស័យ។បេ។ លះបង់វិចិកិច្ឆានុស័យឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ លះបង់បដិឃានុស័យឬ។ បុគ្គលពីរពួក លះបង់វិចិកិច្ឆានុស័យ តែបុគ្គលពីរពួកនោះ មិនលះបង់បដិឃានុស័យទេ បុគ្គលពីរពួក លះបង់វិចិកិច្ឆានុស័យផង លះបង់បដិឃានុស័យផង។ បុគ្គលណា លះបង់បដិឃានុស័យ
ID: 637826861567853002
ទៅកាន់ទំព័រ៖