ព្រះត្រៃបិដក ភាគ ៩០
បុគ្គលនោះ (លះបង់) ភវរាគានុស័យ។បេ។ លះបង់អវិជ្ជានុស័យឬ។ អនាគាមិបុគ្គល លះបង់បដិឃានុស័យ តែអនាគាមិបុគ្គលនោះ មិនលះបង់អវិជ្ជានុស័យទេ ព្រះអរហន្ត លះបង់បដិឃានុស័យផង លះបង់អវិជ្ជានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់បដិឃានុស័យឬ។ អើ ។
[៦៩] បុគ្គលណា លះបង់មានានុស័យ បុគ្គលនោះ (លះបង់) ទិដ្ឋានុស័យ។បេ។ លះបង់វិចិកិច្ឆានុស័យឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់វិចិកិច្ឆានុស័យ បុគ្គលនោះ លះបង់មានានុស័យឬ។ បុគ្គល ៣ ពួក លះបង់វិចិកិច្ឆានុស័យ តែបុគ្គល ៣ ពួកនោះ មិនលះបង់មានានុស័យទេ ព្រះអរហន្ត លះបង់វិចិកិច្ឆានុស័យផង លះបង់មានានុស័យផង។ បុគ្គលណា លះបង់មានានុស័យ បុគ្គលនោះ (លះបង់) ភវរាគានុស័យ។បេ។ លះបង់អវិជ្ជានុស័យឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់អវិជ្ជានុស័យ បុគ្គលនោះ លះបង់មានានុស័យឬ។ អើ។
ID: 637826861803634834
ទៅកាន់ទំព័រ៖